top of page
Poems
Among other artistic production Socheat has written number of poems. Here are a few of them
ទន្ទឹង កែវអើយអើយកែវសញ្ជឹងគិត ថ្លែងពីគំនិតឫយ៉ាងណា បើប្រឹងសម្លឹងឃើញទុក្ខា ទ្រាំទ្រពេលណាទើបបានស្បើយ។ សង្ឃឹមថ្ងៃនេះឫថ្ងៃនោះ ដើម្បីបានឆ្ពោះមិនកន្តើយ បើអ្នកបានយល់ពីខ្ញុំហើយ ប្រញាប់ងាកក្រោយបង្ហាញផ្លូវ។ ខ្ញុំរស់រាល់ថ្ងៃពឹងស៊ុបឆ្នាំង មិនដែលតតាំងនឹងវាឡើយបើគេបិទចោលធ្វើព្រងើយ ខ្ញុំលែងបានហើយព្រោះមិនដល់។ ខ្ញុំនេះគឺឆ្មាដែលតាមផ្លូវ មេឃងងឹតទៅព្រោះលែងភ្លឺបើអ្នកមើលឃើញដោយពន្លឺ នោះយើងនឹងភ្លឺលែងងឹត។ឫទ្ធិទេវតាបារមីពិត រិះរែងរកគិតគ្រប់មធ្យោ រស់ពឹងថ្ងៃមុខព្រោះយើងស៊ូ យើងនឹងបានធូរក្សាន្តគ្រប់គ្នា។
By keosocheat 2021
bottom of page